អបអរសាទរ! App QR ស្កេនវត្តមានរបស់កូនខ្មែរ ចុះ MoU ជាមួយក្រុមហ៊ុនស្វែងរកការងារ Jobboom និង សារព័ត៌មាន Alynana
ផាន់ណា – Phanna • FEBRUARY 16 2022 • គន្លឹះល្អៗ
![](https://checkinme.app/wp-content/uploads/2022/08/fb3a9ed8-89ec-4537-81a5-ebe8b163be1f.png)
កាលពីព្រឹកថ្ងៃអង្គារទី ២៨ ខែ ធ្នូរ ឆ្នាំ ២០២១ BNi United ក្នុងកម្មវិធី Mini Visitor Day មានប្រារព្ធពិធីចុះអនុស្សារណៈយោគយល់គ្នារវាង ក្រុមហ៊ុន CheckinMe ដែលធ្វើលើ App ស្កេនវត្តមានដំបូងគេបង្អស់នៅកម្ពុជា និងក្រុមហ៊ុន Jobboom ដែលជាក្រុមហ៊ុនជំនាញទៅលើការស្វែងរកការងារធ្វើសម្បូរបែប។
![photo_2022-08-23_11-39-09 photo_2022-08-23_11-39-09](https://checkinme.app/wp-content/uploads/elementor/thumbs/photo_2022-08-23_11-39-09-qkpfj56pc7pq4r11k4x1ygzs3v6yycnv0ib74j699s.jpg)
យោងតាមលោក ឡី កំថូង ថ្លែងប្រាប់ក្រុមការងារ Business Cambodia ឱ្យដឹងថាខ្លឹមសារនៃការចុះអនុស្សារណៈយោគយល់គ្នានេះមានគោលបំណងចំបងដើម្បីផ្ដល់ជាមូលដ្ឋានគ្រឹះក្នុងកិច្ចសហប្រតិបត្តិការចាប់ដៃគ្នាពាក់ព័ន្ធទៅនឹងផ្តល់តម្លៃពិសេសទៅកាន់អតិថិជនរវាងគ្នានិងគ្នា ការធ្វើទីផ្សារ ការកសាងកិត្តនាម Branding ជាដើម។
![photo_2022-08-23_11-41-58 photo_2022-08-23_11-41-58](https://checkinme.app/wp-content/uploads/elementor/thumbs/photo_2022-08-23_11-41-58-qkpfj56pc7pq4r11k4x1ygzs3v6yycnv0ib74j699s.jpg)
ជាមួយគ្នានេះដែរ លោក ឃិន សេរីវឌ្ឍន៍ បានលើកឡើងយ៉ាងសោមនស្សរីករាយ ដោយរំពឹងយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់ផលប្រយោជន៍ដល់អតិថិជន ក៏ដូចជាក្រុមហ៊ុនទាំងពីរផ្ទាល់ជាផ្លែផ្កា និង ឆ្ពោះទៅមុខរកភាពរីកចម្រើនទាំងអស់គ្នា។
![photo_2022-08-23_11-50-16 photo_2022-08-23_11-50-16](https://checkinme.app/wp-content/uploads/elementor/thumbs/photo_2022-08-23_11-50-16-qkpfj56kgsm9j3r98s67mkydhw59evppv9xumrd9bk.jpg)
នេះជាការឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងលឿនរបស់ក្រុមហ៊ុន CheckinMe ដែលទើបតែចាប់ផ្ដើមនៅដើមឆ្នាំនេះទេ ប៉ុន្តែមានដៃគូរសហការអាជីវកម្មលើគ្រប់វិស័យ រាប់តាំងតែពីវិស័យដឹកជញ្ជូន ម្ហូបអាហារនិងភេសជ្ជៈ អប់រំ ធនធានមនុស្ស ឬ សារព័ត៌មាននោះទេ។
គូសបញ្ជាក់ផងដែរថា CheckinMe ជាដំណោះស្រាយទៅលើការគ្រប់គ្រងធនធានមនុស្សបែបទំនើបដោយផ្ដោតសំខាន់ទៅលើការស្រង់វត្តមានជំនាន់ចុងក្រោយដោយប្រើប្រាស់បច្ចេកវិទ្យា QR ជំនួសឱ្យវិធីស្រង់វត្តមានបែបបុរាណដោយប្រើប្រាស់ការស្កេនក្រយ៉ៅដៃ ឬ ប្រើប្រាស់ម៉ាស៊ីនវាយបុង។
ស្របពេលជាមួយគ្នាផងដែរ ក្រុមហ៊ុន KR Express និង ក្រុមហ៊ុនមាតាធម្មជាតិ ក៏មានការចុះអនុស្សារណៈយោគយល់គ្នា ដើម្បីចាប់ដៃគ្នាជោគជ័យលើវិថីអាជីវកម្មទាំងព្រម។
🧑💻កម្ពុជាធ្លាប់ជាប្រទេសឈានមុខគេបំផុតលើវិស័យបច្ចេកវិទ្យា ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងចាបខៀវ Technology Cambodia 💪 ប្ដេជ្ញាថានឹងធ្វើឱ្យមាតិកាផលិតចេញពីទីនេះ នឹងជួយជម្រុញកម្ពុជាឱ្យកាន់តែទំនើប ប្រកបដោយភាពច្នៃប្រឌិត ផលិតភាព និង ប្រសិទ្ធភាពខ្ពស់ ⚙️
![66787342-c851-43f8-b843-879396196473 66787342-c851-43f8-b843-879396196473](https://checkinme.app/wp-content/uploads/elementor/thumbs/66787342-c851-43f8-b843-879396196473-1-qkpfj56kgsjpgfpyqg458lpbrl4codte6l7lifzvmk.jpg)