fbpx

សមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយ ឯកឧត្តម ហ៊ុន ម៉ានី លើការលើកកំពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

Navasiri Morm     •     FEBRUARY 24 2022    •     អាជីវកម្ម     

កាលពីថ្ងៃទី២៣ កុម្ភៈ ២០២២ បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) បានដឹកនាំប្រតិភូសមាគម ការងារជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។ការងារធ្វើសម្បូរបែប។

នៅក្នុងកិច្ចជំនួបនេះ បណ្ឌិត តាន់ មុនីវណ្ណ បានជម្រាបជូនឯកឧត្តម ហ៊ុន ម៉ានី ពីគោលបំណង និងសកម្មភាពរបស់សមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) កន្លងមក និងទិសដៅបន្ត ព្រមទាំងបានស្នើសុំការគាំទ្រកិច្ចសហប្រតិបត្តិការរវាងសមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) ជាមួយសហភាពសហព័ន្ធយុវជន កម្ពុជា (សសយក) លើផ្នែកមួយចំនួនដូចខាងក្រោម៖

  • ការបណ្តុះបណ្តាលបច្ចេកវិទ្យាដោយផ្តោតសំខាន់ទៅលើប្រធានបទដ៏ជាក់លាក់ និងមានសារៈសំខាន់ជាមួយការកំណត់អ្នកសិក្សាអោយចំគោលដៅ ទីតាំងភូមិសាស្រ្ត ដើម្បីឈានទៅដល់ការផ្លាស់ប្តូរផ្តត់គំនិតអ្នកសិក្សាទាំងអស់នោះឈានទៅសម្រេចអោយបាននូវគោលនយោបាយឧស្សាហ៏កម្ម 0 ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
  • ស្នើកិច្ចសហការណ៏រវាងសមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) ជាមួយសហភាពសហព័ន្ធយុវជន កម្ពុជា (សសយក) ក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាអោយកម្ពុជាអាចសម្រេចនូវចក្ខុវិសយសេដ្ឋកិច្ចឌីជីថល។
  • c216ce3e-2958-42fe-9be9-dfe27fc5ee43
    1f765c82-9152-4c2b-bfb0-e04ba09a185c

    ជាមួយគ្នានេះដែរ ក្នុងកិច្ចសំណេះសំណាលដ៏មានអត្ថន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា គ្រប់រូបនូវគំនិតផ្តួចផ្តើម បង្កើតសមាគមនេះឡើង និងសកម្មភាពជាច្រើន របស់សមាគមក្នុងតួនាទីគៀងគរ សហការ ជំរុញ និងលើកកំពស់ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាឱ្យមានការរីកចម្រើនខ្លាំង ជាពិសេសចូលរួមជាចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

    ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់សមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) សូមបន្តកិច្ចខិតខំប្រឹងប្រែង និងការសហការដ៏មានប្រសិទ្ធភាពនេះតទៅមុខទៀត ដោយការបន្សំាខ្លួនបន្តិចម្តងៗ បង្កើននូវការយល់ដឹង និងសមត្ថភាពធនធានមនុស្សកម្ពុជាលើផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្ម៤.០។ ស.ស.យ.ក. នឹងត្រៀមខ្លួនជានិច្ច បន្តនូវការគាំទ្រ និងចូលរួមសហការជាមួយសមាគម CEA ដើម្បីសម្រេចនូវគោលដៅជំរុញការរីកចម្រើនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ។

    00a2522d-7fa9-49e6-9d6f-d7533df6a32b
    2e0fc3c5-5570-47b9-a256-9dd2d0b6447d
    a37f348f-c2c6-4062-8cc9-c0b44a657ee9

    ជាមួយគ្នានេះឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៏ដល់សមាគមអោយពង្រឹងសមត្ថភាព និងប្រសិទ្ធភាពរបស់ខ្លួន ដើម្បីក្លាយជាតំណាងវិស័យឯកជនផ្នែកបច្ចេកវិទ្យា និងជាដៃគូដ៏រឹងមានដែលអាចពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការតាក់តែងច្បាប់ និងបទដ្ឋានបច្ចេកវិទ្យាផ្សេងៗ។

    គណៈប្រតិភូសមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា រួមមាន៖

    • បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសមាគម និងជាអគ្គនាយករងក្រុមហ៊ុន Mong Rithy Group
    • លោក មុំ វ៉ារិន អនុប្រធានសមាគម និងជាអគ្គនាយក្រុមហ៊ុន Mum Warin Investment /AFIS School /Japan Tech
    • លោក គឹម រតនា អគ្គលេខាធិការសមាគម និងជាប្រធានអង្គការ Caritas Social Enterprise (Cambodia) & Natural Village
    • លោកជំទាវ ជា រដ្ឋា អគ្គហិរញ្ញិកសមាគម និងជាប្រធានក្រុមហ៊ុន Khmum Technology
    • កញ្ញា ទូច សុជាតិតា ប្រធាននាយកដ្ឋានទំនាក់ទំនងជាតិ និងអន្តរជាតិ និងជានាយកប្រតិបត្តិ Wemall
    • អ្នកស្រី ហ៊ាង អូមួយ ប្រធាននាយកដ្ឋានផែនការ និងជានាយកក្រុមហ៊ុន CamSolution & Kids for Tech
    • លោក ជីម ប៉ូលី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន MVL TADA Cambodia & Onion Mobility ប្រចាំប្រទេសកម្ពុជា
    • លោក ឡី កំថូង អនុប្រធាននាយកដ្ឋានពត៌មាន និងផ្សព្វផ្សាយ និងជានាយកប្រតិបត្តិ PAPA Deliver & CheckinMe៕

     ការវិវត្តន៍នៃខួរក្បាលមនុស្ស និងបច្ចេកវិទ្យា គឺជារឿងដែលដើរទៅមុខជានិច្ច ហេតុនេះពួកយើងប្ដេជ្ញាសិក្សាស្រាវជ្រាវ ស្វែងរកគំនិតថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាបង្កើតជាមាតិការចែកជូនបងប្អូនខ្មែរទាំងអស់ ដើម្បីឱ្យយើងតាមទាន់ពិភពលោក និងដើម្បីឱ្យកម្ពុជាយើងកាន់តែទំនើបជាងមុន។

    a189dc16-82d7-48d6-9971-cd12dda5ad3c