ស្ថាបនិក CheckinMe បង្ហើបក្បួនលក់បែបឌុកទ័រ ជួយឱ្យលក់ដាច់ស្ទើរតែគ្រប់ភ្ញៀវ
Navasiri Morm • FEBRUARY 24 2022 • អាជីវកម្ម

ការលក់គឺពិតជាមានសារសំខាន់ខ្លាំងណាស់ មិនថាអ្នកមានផលិតផល ឬសេវាកម្មល្អប៉ុណ្ណាទេ បើអ្នកមិនចេះពីវិធីលក់វាទៅកាន់អតិថិជន នោះផលិតផលឬសេវាកម្មល្អដែលអ្នកខំធ្វើមក គឺបានត្រឹមចំណាយកម្លាំងហត់ចោលទទេរ។ បន្ថែមពីនេះទៀត បើលក់មិនដាច់មិនអាចរកចំណូលចូលមកបាន វាសនាអាជីវកម្មរបស់អ្នកប្រាកដជាដុនដាប។


លោក ឡី កំថូង បានបន្ថែមថាទៀតថា ក្រោយពីផ្ដល់ដំណោះស្រាយដែលឆ្លើយតបទៅកាន់បញ្ហាភ្ញៀវហើយ លោកតែងតែប្រើសំណួរបិទការលក់ងាយៗ ចុងក្រោយថា «តើបងគិតថាល្អដែរទេ ប្រសិនបើខ្ញុំអាចជួយដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់បងបាន? ហើយបើល្អបែបនេះ តើបងនឹងទិញទេ»? សំណួរ២ឃ្លានេះ មើលទៅសាមញ្ញណាស់ តែពេលចូលដល់សំណួរទី២ ភ្ញៀវគាត់ពិបាកនឹងប្រកែកថាមិនទិញណាស់ ព្រោះគាត់បានធ្លាក់ក្នុងអន្លង់ស្នេហ៍នៃដំណោះស្រាយរបស់យើងទៅកាន់គាត់ កាលពីសំណួរទី១ ដែលគាត់ឆ្លើយថា «ល្អ» រួចបាត់ទៅហើយ។

ការវិវត្តន៍នៃខួរក្បាលមនុស្ស និងបច្ចេកវិទ្យា គឺជារឿងដែលដើរទៅមុខជានិច្ច ហេតុនេះពួកយើងប្ដេជ្ញាសិក្សាស្រាវជ្រាវ ស្វែងរកគំនិតថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាបង្កើតជាមាតិការចែកជូនបងប្អូនខ្មែរទាំងអស់ ដើម្បីឱ្យយើងតាមទាន់ពិភពលោក និងដើម្បីឱ្យកម្ពុជាយើងកាន់តែទំនើបជាងមុន។
