fbpx

ស្ថាបនិក CheckinMe បង្ហើបក្បួនលក់បែបឌុកទ័រ ជួយឱ្យលក់ដាច់ស្ទើរតែគ្រប់ភ្ញៀវ

Navasiri Morm     •     FEBRUARY 24 2022    •     អាជីវកម្ម     

ការលក់គឺពិតជាមានសារសំខាន់ខ្លាំងណាស់ មិនថា​អ្នកមានផលិតផល ឬសេវាកម្មល្អប៉ុណ្ណាទេ បើអ្នកមិនចេះពីវិធីលក់វាទៅកាន់អតិថិជន នោះផលិតផលឬសេវាកម្មល្អដែលអ្នកខំធ្វើមក គឺបានត្រឹមចំណាយកម្លាំងហត់ចោលទទេរ។ បន្ថែមពីនេះទៀត បើលក់មិនដាច់មិនអាចរកចំណូលចូលមកបាន វាសនាអាជីវកម្មរបស់អ្នកប្រាកដជាដុនដាប។

ជុំវិញប្រធានបទការលក់នេះផងដែរ លោក ឡី កំថូង ស្ថាបនិកក្រុមហ៊ុន PAPA Deliver និងក្រុមហ៊ុន CheckinMe បានចែករំលែកនូវក្បួនលក់ដ៏សាមញ្ញមួយ ដែលហៅថា «ក្បួនលក់បែបឌុកទ័រ ឬគ្រូពេទ្យ»។ សហគ្រិនបច្ចេកវិទ្យាឆ្នើមរូបនេះ បានលើកឡើងថា ជាទូទៅពេលដែលយើងទៅពេទ្យ ឬទៅជួបឌុកទ័រ ពេទ្យមិនដែលរៀបរាប់អួតថា ឧបរកណ៍ព្យាបាលនៅពេទ្យរបស់គាត់ទំនើប ឬថ្មាំគាត់ពូកែអីនោះទេ ប៉ុន្ដែអ្វីដែលលោកឌុកទ័រតែងតែធ្វើគឺពិនិត្យរកបញ្ហាអ្នកជំងឺជាមុនសិន ហើយក្រោយពីដឹងថាអ្នកជំងឺឈឺអីហើយ គាត់ផ្ដល់ដំណោះស្រាយព្យាបាល ឬផ្ដល់ថ្នាំ ហើយគិតលុយតែម្ដង។
យ៉ាងណាមិញ បើងចង់លក់ដាច់ ពេលជួបភ្ញៀវភ្លាម អ្នកមិនគួរទៅនិយាយអួតពីផលិតផលឬសេវាកម្មរបស់យើងទៅកាន់ភ្ញៀវភ្លែតនោះទេ ប៉ុន្ដែអ្នកគួរតែ ជជែកឱ្យដឹងសិនថា តើភ្ញៀវកំពុងមានបញ្ហាអ្វី? ក្រោយដឹងបញ្ហាភ្ញៀវអស់ហើយ ដល់ម៉ោងយើងដើរតួជាឌុកទ័រម្ដង ពោលគឺយើងត្រូវបង្ហាញទៅកាន់ភ្ញៀវថា តើផលិតផល ឬសេវកម្មរបស់យើង អាចជួយដោះស្រាយបញ្ហាដែលភ្ញៀវកំពុងតែជួបបានយ៉ាងដូចម្ដេចខ្លះ។

លោក ឡី កំថូង បានបន្ថែមថាទៀតថា ក្រោយពីផ្ដល់ដំណោះស្រាយដែលឆ្លើយតបទៅកាន់បញ្ហាភ្ញៀវហើយ លោកតែងតែប្រើសំណួរបិទការលក់ងាយៗ ចុងក្រោយថា «តើបងគិតថាល្អដែរទេ ប្រសិនបើខ្ញុំអាចជួយដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់បងបាន? ហើយបើល្អបែបនេះ តើបងនឹងទិញទេ»? សំណួរ២ឃ្លានេះ មើលទៅសាមញ្ញណាស់ តែពេលចូលដល់សំណួរទី២ ភ្ញៀវគាត់ពិបាកនឹងប្រកែកថាមិនទិញណាស់ ព្រោះគាត់បានធ្លាក់ក្នុងអន្លង់ស្នេហ៍នៃដំណោះស្រាយរបស់យើងទៅកាន់គាត់ កាលពីសំណួរទី១ ដែលគាត់ឆ្លើយថា «ល្អ» រួចបាត់ទៅហើយ។

បាលីលក់ដាច់៣ចំណុច ដែលអាចរៀនបានពីលោក ឡី កំថូង ក្រោយពីអានអត្ថបទនេះចប់គឺ៖ ១. ជជែករកបញ្ហាអតិថិជន, ២. ផ្ដល់ដំណោះស្រាយ, ៣. សំណួរដែលមិនអាចប្រកែកបាន។
គួរជម្រាបផងដែរថា លោក ឡី កំថូង គឺជាស្ថាបនិកនៃក្រុមហ៊ុន PAPA Deliver និងក្រុមហ៊ុន CheckinMe។ ដោយ PAPA Deliver គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មលើប្រព័ន្ធគ្រប់គ្រងផ្នែកដឹកជញ្ជូន ហើយចំណែកឯក្រុមហ៊ុន CheckinMe វិញ គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទៅលើការស្រង់វត្តមានបុគ្គលិកបែបសម័យថ្មី តាមរយៈ QR Code ដំបូងបំផុតក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម និងការប្រឹក្សាយោបល់ផ្សេងៗ អាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 010 562 019 ឬ ហ្វេសប៊ុកផេក PAPA Deliver។ ដោយឡែកសម្រាប់ខាងសេវាស្រង់វត្តមានតាម QR Code អាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 069 665 532 ឬហ្វេសប៊ុកផេក CheckinMe៕

 ការវិវត្តន៍នៃខួរក្បាលមនុស្ស និងបច្ចេកវិទ្យា គឺជារឿងដែលដើរទៅមុខជានិច្ច ហេតុនេះពួកយើងប្ដេជ្ញាសិក្សាស្រាវជ្រាវ ស្វែងរកគំនិតថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាបង្កើតជាមាតិការចែកជូនបងប្អូនខ្មែរទាំងអស់ ដើម្បីឱ្យយើងតាមទាន់ពិភពលោក និងដើម្បីឱ្យកម្ពុជាយើងកាន់តែទំនើបជាងមុន។

a189dc16-82d7-48d6-9971-cd12dda5ad3c