សមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយ ឯកឧត្តម ហ៊ុន ម៉ានី លើការលើកកំពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា
Navasiri Morm • FEBRUARY 24 2022 • អាជីវកម្ម
![](https://checkinme.app/wp-content/uploads/2022/08/7da6f63d-4535-4211-b394-f13020dc7f26-1.jpg)
កាលពីថ្ងៃទី២៣ កុម្ភៈ ២០២២ បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) បានដឹកនាំប្រតិភូសមាគម ការងារជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។ការងារធ្វើសម្បូរបែប។
នៅក្នុងកិច្ចជំនួបនេះ បណ្ឌិត តាន់ មុនីវណ្ណ បានជម្រាបជូនឯកឧត្តម ហ៊ុន ម៉ានី ពីគោលបំណង និងសកម្មភាពរបស់សមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) កន្លងមក និងទិសដៅបន្ត ព្រមទាំងបានស្នើសុំការគាំទ្រកិច្ចសហប្រតិបត្តិការរវាងសមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) ជាមួយសហភាពសហព័ន្ធយុវជន កម្ពុជា (សសយក) លើផ្នែកមួយចំនួនដូចខាងក្រោម៖
![c216ce3e-2958-42fe-9be9-dfe27fc5ee43 c216ce3e-2958-42fe-9be9-dfe27fc5ee43](https://checkinme.app/wp-content/uploads/elementor/thumbs/c216ce3e-2958-42fe-9be9-dfe27fc5ee43-qkpfj56mwi5ztxe5egjmsiz2svo46m6sfw4ivn9rao.jpg)
![1f765c82-9152-4c2b-bfb0-e04ba09a185c 1f765c82-9152-4c2b-bfb0-e04ba09a185c](https://checkinme.app/wp-content/uploads/elementor/thumbs/1f765c82-9152-4c2b-bfb0-e04ba09a185c-qkpfj56pc7pq4r11k4x1ygzs3v6yycnv0ib74j699s.jpg)
ជាមួយគ្នានេះដែរ ក្នុងកិច្ចសំណេះសំណាលដ៏មានអត្ថន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា គ្រប់រូបនូវគំនិតផ្តួចផ្តើម បង្កើតសមាគមនេះឡើង និងសកម្មភាពជាច្រើន របស់សមាគមក្នុងតួនាទីគៀងគរ សហការ ជំរុញ និងលើកកំពស់ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាឱ្យមានការរីកចម្រើនខ្លាំង ជាពិសេសចូលរួមជាចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់សមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) សូមបន្តកិច្ចខិតខំប្រឹងប្រែង និងការសហការដ៏មានប្រសិទ្ធភាពនេះតទៅមុខទៀត ដោយការបន្សំាខ្លួនបន្តិចម្តងៗ បង្កើននូវការយល់ដឹង និងសមត្ថភាពធនធានមនុស្សកម្ពុជាលើផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្ម៤.០។ ស.ស.យ.ក. នឹងត្រៀមខ្លួនជានិច្ច បន្តនូវការគាំទ្រ និងចូលរួមសហការជាមួយសមាគម CEA ដើម្បីសម្រេចនូវគោលដៅជំរុញការរីកចម្រើនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ។
![00a2522d-7fa9-49e6-9d6f-d7533df6a32b 00a2522d-7fa9-49e6-9d6f-d7533df6a32b](https://checkinme.app/wp-content/uploads/elementor/thumbs/00a2522d-7fa9-49e6-9d6f-d7533df6a32b-qkpfj56kgsm9j3r98s67mkydhw59evppv9xumrd9bk.jpg)
![2e0fc3c5-5570-47b9-a256-9dd2d0b6447d 2e0fc3c5-5570-47b9-a256-9dd2d0b6447d](https://checkinme.app/wp-content/uploads/elementor/thumbs/2e0fc3c5-5570-47b9-a256-9dd2d0b6447d-qkpfj56kgsm9j3r98s67mkydhw59evppv9xumrd9bk.jpg)
![a37f348f-c2c6-4062-8cc9-c0b44a657ee9 a37f348f-c2c6-4062-8cc9-c0b44a657ee9](https://checkinme.app/wp-content/uploads/elementor/thumbs/a37f348f-c2c6-4062-8cc9-c0b44a657ee9-qkpfj56kgsm9j3r98s67mkydhw59evppv9xumrd9bk.jpg)
ជាមួយគ្នានេះឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៏ដល់សមាគមអោយពង្រឹងសមត្ថភាព និងប្រសិទ្ធភាពរបស់ខ្លួន ដើម្បីក្លាយជាតំណាងវិស័យឯកជនផ្នែកបច្ចេកវិទ្យា និងជាដៃគូដ៏រឹងមានដែលអាចពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការតាក់តែងច្បាប់ និងបទដ្ឋានបច្ចេកវិទ្យាផ្សេងៗ។
គណៈប្រតិភូសមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា រួមមាន៖
- បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសមាគម និងជាអគ្គនាយករងក្រុមហ៊ុន Mong Rithy Group
- លោក មុំ វ៉ារិន អនុប្រធានសមាគម និងជាអគ្គនាយក្រុមហ៊ុន Mum Warin Investment /AFIS School /Japan Tech
- លោក គឹម រតនា អគ្គលេខាធិការសមាគម និងជាប្រធានអង្គការ Caritas Social Enterprise (Cambodia) & Natural Village
- លោកជំទាវ ជា រដ្ឋា អគ្គហិរញ្ញិកសមាគម និងជាប្រធានក្រុមហ៊ុន Khmum Technology
- កញ្ញា ទូច សុជាតិតា ប្រធាននាយកដ្ឋានទំនាក់ទំនងជាតិ និងអន្តរជាតិ និងជានាយកប្រតិបត្តិ Wemall
- អ្នកស្រី ហ៊ាង អូមួយ ប្រធាននាយកដ្ឋានផែនការ និងជានាយកក្រុមហ៊ុន CamSolution & Kids for Tech
- លោក ជីម ប៉ូលី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន MVL TADA Cambodia & Onion Mobility ប្រចាំប្រទេសកម្ពុជា
- លោក ឡី កំថូង អនុប្រធាននាយកដ្ឋានពត៌មាន និងផ្សព្វផ្សាយ និងជានាយកប្រតិបត្តិ PAPA Deliver & CheckinMe៕
ការវិវត្តន៍នៃខួរក្បាលមនុស្ស និងបច្ចេកវិទ្យា គឺជារឿងដែលដើរទៅមុខជានិច្ច ហេតុនេះពួកយើងប្ដេជ្ញាសិក្សាស្រាវជ្រាវ ស្វែងរកគំនិតថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាបង្កើតជាមាតិការចែកជូនបងប្អូនខ្មែរទាំងអស់ ដើម្បីឱ្យយើងតាមទាន់ពិភពលោក និងដើម្បីឱ្យកម្ពុជាយើងកាន់តែទំនើបជាងមុន។
![a189dc16-82d7-48d6-9971-cd12dda5ad3c a189dc16-82d7-48d6-9971-cd12dda5ad3c](https://checkinme.app/wp-content/uploads/elementor/thumbs/a189dc16-82d7-48d6-9971-cd12dda5ad3c-qkpfj56kgsjpgfpyqg458lpbrl4codte6l7lifzvmk.jpg)