Sales Techniques
ស្ថាបនិក CheckinMe បង្ហើបក្បួនលក់បែបឌុកទ័រ ជួយឱ្យលក់ដាច់ស្ទើរតែគ្រប់ភ្ញៀវ Navasiri Morm • FEBRUARY 24 2022 • អាជីវកម្ម ការលក់គឺពិតជាមានសារសំខាន់ខ្លាំងណាស់ មិនថាអ្នកមានផលិតផល ឬសេវាកម្មល្អប៉ុណ្ណាទេ បើអ្នកមិនចេះពីវិធីលក់វាទៅកាន់អតិថិជន នោះផលិតផលឬសេវាកម្មល្អដែលអ្នកខំធ្វើមក គឺបានត្រឹមចំណាយកម្លាំងហត់ចោលទទេរ។ បន្ថែមពីនេះទៀត បើលក់មិនដាច់មិនអាចរកចំណូលចូលមកបាន វាសនាអាជីវកម្មរបស់អ្នកប្រាកដជាដុនដាប។ ជុំវិញប្រធានបទការលក់នេះផងដែរ លោក ឡី កំថូង ស្ថាបនិកក្រុមហ៊ុន PAPA Deliver និងក្រុមហ៊ុន CheckinMe បានចែករំលែកនូវក្បួនលក់ដ៏សាមញ្ញមួយ ដែលហៅថា «ក្បួនលក់បែបឌុកទ័រ ឬគ្រូពេទ្យ»។ សហគ្រិនបច្ចេកវិទ្យាឆ្នើមរូបនេះ បានលើកឡើងថា ជាទូទៅពេលដែលយើងទៅពេទ្យ ឬទៅជួបឌុកទ័រ ពេទ្យមិនដែលរៀបរាប់អួតថា ឧបរកណ៍ព្យាបាលនៅពេទ្យរបស់គាត់ទំនើប ឬថ្មាំគាត់ពូកែអីនោះទេ ប៉ុន្ដែអ្វីដែលលោកឌុកទ័រតែងតែធ្វើគឺពិនិត្យរកបញ្ហាអ្នកជំងឺជាមុនសិន ហើយក្រោយពីដឹងថាអ្នកជំងឺឈឺអីហើយ គាត់ផ្ដល់ដំណោះស្រាយព្យាបាល ឬផ្ដល់ថ្នាំ ហើយគិតលុយតែម្ដង។ យ៉ាងណាមិញ បើងចង់លក់ដាច់ ពេលជួបភ្ញៀវភ្លាម …