ធ្លាប់តែចុចស្កេន! មកដឹងពីប្រវត្តិនិងលក្ខណៈពិសេសរបស់ QRCode ដែលអាចស្កេនវត្តមានបុគ្គលិកក្នុងក្រុមហ៊ុនបាន ផាន់ណា – Phanna • FEBRUARY 16 2022 • គន្លឹះល្អៗ បច្ចុប្បន្ននេះ QRCode ហាក់មានសន្ទុះនៃការប្រើប្រាស់ខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ពោលគឺមនុស្សបានជ្រើសយកបច្ចេកវិទ្យាមួយនេះ សម្រាប់ប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជាការទូរទាត់ប្រាក់ ការស្រង់វត្តមានបុគ្គលិកក្នុងក្រុមហ៊ុន និងការធ្វើតំណរភ្ជាប់ក្នុងប្រតិបត្តិការផ្សេងៗលើអ៊ីនធើណេត ជាពិសេសគឺនៅក្នុងបរិបទកូវីដ១៩នេះផ្ទាល់។ស្របពេលជាមួយគ្នានេះដែរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះក៏មានសិក្ខាសាលាពិសេសមួយស្ថិតក្នុងវិទ្យាស្ថានអន្តរជាតិ iKey ដែលនិយាយអំពីអត្ថប្រយោជន៍នៃ QRCode ក្នុងបរិបទកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកត្តិយសគឺលោកម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey និងលោក ឡី កំថូង ស្ថាបនិក CheckinMeដែលជាសេវាកម្មស្រង់វត្តមានបុគ្គលិកតាមរយៈ QR កូដ។ ថ្លែងនៅក្នុងសិក្ខាសាលានេះដែរលោក ឡី កំថូង ស្ថាបនិក CheckinMe ក៏បានធ្វើបទបង្ហាញអំពីប្រវត្តិសាវតារបស់ QR កូដ និងលក្ខណៈពិសេសដែលយើងពុំសូវបានដឹងកន្លងមក។ …
QR Code Features Read More »